ផ្នែកគ្រប់គ្រងកម្មវិធីម៉ាស៊ីនមេ (Application System Administrator) ចំនួន ១រូប Contract Job
Jul 20th, 2025 at 07:46 IT & Telecoms Phnom Penh 4 views Reference: 97Job Details
Job Description
ចាប់តាំងពីចុងឆ្នាំ២០០៤ មក រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានចាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាជំហានៗ មានរយៈពេលវែង ដែលមានគោលបំណងកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់កម្ពុជាឆ្ពោះទៅរកស្តង់ដាអន្តរជាតិ។ ការអនុវត្តកម្មវិធីនេះបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយកំពុងបន្តអនុវត្តជំហានបន្ទាប់ទៀត។ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ “អ.គ.ហ.” ជាសេនាធិការរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានមុខងារ និងភារកិច្ចសម្របសម្រួលការរៀបចំ និងការអនុវត្តការងារគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួល ការរៀបចំ និងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ដោយមានចក្ខុវិស័យច្បាស់លាស់ និងក្នុងនាមជាសេនាធិការប្រកបដោយគុណភាព ស័ក្ដិសិទ្ធិភាព និងប្រសិទ្ធភាព អគ្គលេខាធិ-ការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ “អ.គ.ហ.” ត្រូវការចាំបាច់នូវធនធានមនុស្សជា បុគ្គលិកជាប់កិច្ចសន្យា ផ្នែកគ្រប់គ្រងកម្មវិធីម៉ាស៊ីនមេ (Application System Administrator) ចំនួន ១រូប បម្រើការងារជូនអគ្គនាយកដ្ឋានសេដ្ឋ-កិច្ចឌីជីថល ដែលមានសមត្ថភាព មានជំនាញ និងមានបទពិសោធន៍សមស្របតាមការងារនីមួយៗដូចខាងក្រោម៖
** មុខងារ ភារកិច្ច និងការទទួលខុសត្រូវ
• សម្របសម្រួល ប្រមូល និងវិភាគលើតម្រូវការរបស់អ្នកប្រើប្រាស់និងស្នើដំណោះស្រាយ
• គាំទ្រ និងត្រួតពិនិត្យជាប្រចាំរាល់មុខងារទាក់ទងនឹងម៉ាស៊ីនមេ និងមូលដ្ឋានទិន្នន័យ (Database) ដូចជាការតាមដាននិងត្រួតពិនិត្យ ការរក្សាទុកនិងទាញត្រលប់មកវិញ ការគ្រប់គ្រងឧប្បត្តិហេតុ
• រៀបចំ និងតំឡើងសូហ្វវែរផ្សេងៗស្របតាមនិម្មាបនកម្មរបស់ប្រព័ន្ធ ឬកម្មវិធី
• ចូលរួមក្នុងការរៀបចំនិម្មាបនកម្ម និងរចនាសម្ព័ន្ធមូលដ្ឋានទិន្នន័យ
• តាមដាន និងត្រួតពិនិត្យជាប្រចាំលើដំណើរការរបស់ម៉ាស៊ីនមេដើម្បីធានាបានលទ្ធផលតាមតម្រូវការ
• ចូលរួមកំណត់ និងរៀបចំស្តង់ដារនៃម៉ាស៊ីនមេដែលប្រើប្រាស់ជាក្របខណ្ឌរួម
• ផ្ដួចផ្ដើម ជំរុញ និងស្រាវជ្រាវពីនិន្នាការវិវត្តថ្មីៗពាក់ព័ន្ធនឹងដំណើរការនៃការគ្រប់គ្រងម៉ាស៊ីនមេ
• បំពេញការងារផ្សេងទៀតតាមការប្រគល់ជូនពីថ្នាក់ដឹកនាំ។
** គុណវុឌ្ឍិទូទៅ
• មានសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ, ព័ត៌មានវិទ្យា ឬប្រហាក់ប្រហែល
• មានជំនាញច្បាស់លាស់ និងប្រើប្រាស់ជាប្រចាំលើប្រព័ន្ធប្រតិបត្តិការ Linux, Ubuntu
• មានបទពិសោធន៍យ៉ាងតិច ១ឆ្នាំ ក្នុងការគ្រប់គ្រងកម្មវិធីម៉ាស៊ីនមេ ឬទាក់ទងនឹងផ្នែកសុវត្ថិភាព របស់ម៉ាស៊ីនមេ និងមូលដ្ឋានទិន្នន័យមានបទពិសោធន៍លើការប្រើប្រាស់កម្មវិធីដូចជា Kubernetes, Docker, S3, Nginx, Apache
• មានចំណេះដឹងបន្ថែមលើការគ្រប់គ្រងមូលដ្ឋានទិន្នន័យ SQL និង NoSQL
• មានចំណេះដឹងបន្ថែមទាក់ទងនឹងផ្នែកសុវត្ថិភាពរបស់ម៉ាស៊ីនមេ និងមូលដ្ឋានទិន្នន័យ
• មានជំនាញច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាបច្ចេកទេស និងចាប់យកបានលឿនទៅលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ
• មានជំនាញក្នុងការសរសេរឯកសារ និងមានទំនាក់ទំនងការងារល្អ
• អាចបំពេញការងារដោយឯករាជ្យ និងជាក្រុមបានល្អ
• មានអត្តចរិតស្លូតបូត, ស្មោះត្រង់, ឧស្សាហ៍, ព្យាយាម និងគោរពក្រមសីលធម៌វិជ្ជាជីវៈ។

Job Requirements
* ឯកសាភ្ជាប់
• បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យសុំចូលបម្រើការងារដោយភ្ជាប់មកជាមួយនូវ៖
• ប្រវត្តិរូបសង្ខេប (CV) និង Cover Letter (ជាភាសាអង់គ្លេស)
• សញ្ជាបត្របញ្ជាក់ការសិក្សាថតចម្លង លិខិតបញ្ជាក់បទពិសោធន៍ការងារ និងឯកសារពាក់ព័ន្ធនានា
• ភ្ជាប់មកជាមួយឈ្មោះអ្នកសំអាង (referees)ចំនួនពីររូប
* ការជ្រើសរើស
ការជ្រើសរើសត្រូវធ្វើឡើងតាមរយៈការធ្វើតេស្តសមត្ថភាពលើការសម្ភាសន៍ផ្ទាល់មាត់ពីគណកម្មការជ្រើសរើស។ ការជ្រើស- រើសនេះត្រូវបានបើកចំហដល់បេក្ខជន ឬបេក្ខនារីទាំងអស់មកពីគ្រប់ក្រសួងស្ថាប័ន និងសាធារណៈជន។
* ការដាក់ពាក្យស្នើសុំជ្រើសរើស
បេក្ខជន/បេក្ខនារីដែលមានចំណាប់អារម្មណ៍សូមធ្វើបច្ចុប្បន្នភាពប្រវត្តិរូបសង្ខេប (CV) ដោយបញ្ជាក់ពីជំនាញ បច្ចេកទេស និងបទពិសោធន៍ ដូចដែលមានចែងខាងលើ ព្រមទាំងឯកសារពាក់ព័ន្ធតាមរយៈសារអេឡិចត្រូនិច Email: [email protected] យ៉ាងយូរបំផុតត្រឹមថ្ងៃចន្ទ ១០កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៥ និង ៣០នាទីល្ងាច ។ អ.គ.ហ. ទទួលពាក្យស្នើសុំចុះឈ្មោះចូលបម្រើការងារតាមរយៈប្រព័ន្ធអនឡាញ (Online) តែប៉ុណ្ណោះ។
* ព័ត៌មានបន្ថែម
សូមទាញយកលក្ខខណ្ឌយោងតាមគេហទំព័រ http://www.pfm.gov.kh/index.php/km/job-vacancy-kh។
ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទ ឬតាមអាស័យដ្ឋានដូចខាងក្រោម៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បន្ទប់ អ.គ.ហ. អគារ “ក” ជាន់ទី៣ ទូរស័ព្ទទាក់ទង : ០៨៥ ៧៧៧ ៩២០ /អ៊ីមែល: [email protected]

Company Description
ចាប់តាំងពីចុងឆ្នាំ២០០៤ មក រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានចាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាជំហានៗ មានរយៈពេលវែងដែលមានគោលបំណងកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាឆ្ពោះទៅរកស្តង់ដារអន្តរជាតិ។ ការអនុវត្តកម្មវិធីនេះបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយបច្ចុប្បន្នកំពុងបន្តអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣។ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាសេនាធិការរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានមុខងារ និងភារកិច្ចសម្របសម្រួលការរៀបចំ និងការអនុវត្តការងារ គោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួលការរៀបចំ និងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ។ ដោយមានចក្ខុវិស័យច្បាស់លាស់ និងក្នុងនាមជាសេនាធិការប្រកបដោយគុណភាព ស័ក្ដិសិទ្ធិភាព និងប្រសិទ្ធភាព អគ្គលេខាធិការដ្ឋានត្រូវការចាំបាច់នូវមន្ត្រីបម្រើការងារមួយចំនួនដែលមានសមត្ថភាព មានជំនាញ និងមានបទពិសោធន៍សមស្របតាមការងារនីមួយៗ។