បុគ្គលិកកាមេរ៉ាសុវត្ថិភាព - CCTV Officer Contract Job
Dec 6th, 2025 at 11:42 Operations / Facility Management Phnom Penh 4 views Reference: 209Job Details
Job Description
អំពីការងារ៖
បុគ្គលិកកាមេរ៉ាសុវត្ថិភាព មានតួនាទីក្នុងការអនុវត្តតាមផែនការការងារដើម្បីប្រតិបត្តិនូវគោលការណ៍ និងនីតិវិធីការងារឱ្យមានប្រសិទ្ធិភាព និងរីកចំរើនក្នុងផ្នែកប្រតិបត្តិ
កាមេរ៉ាសុវត្ថិភាព នៃនាយកដ្ឋានធនធានមនុស្ស ។ ជាពិសេសគឺជួយសម្រួលដល់ដំណើរការការងារក្រុមហ៊ុនទទួលបានគុណភាព និងស្តង់ដានៃការគ្រប់គ្រងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ។
ពិពណ៌នាការងារ៖
- ត្រួតពិនិត្យសកម្មភាពទាំងអស់នៅក្នុង CCTV និងរាយការណ៍ឬចាត់វិធានការភ្លាមៗ
- ធ្វើការសង្កេត និងផ្តោតការយកចិត្តទុកដាក់ជាប្រចាំអំពីសកម្មភាពសង្ស័យផ្សេងៗដែលអាចកើតមាន រួចកំណត់ចំណាំយ៉ាងលម្អិត
- សហការ និងធ្វើការរាយការណ៍អំពីសកម្មភាពអវិជ្ជមាន ឬចោរកម្មទៅកាន់ថ្នាក់គ្រប់គ្រង និងផ្នែកពាក់ព័ន្ធដើម្បីធ្វើការដោះស្រាយជាបន្ទាន់
- ត្រួតពិនិត្យការដំឡើង CCTV និងធានាថាកាមេរ៉ាទាំងអស់កំពុងថត និងដំណើរការ 24/24
- ធានាបានថាគ្រប់ឧបករណ៍នៃប្រតិបត្តិការការងារ ត្រូវបានយល់ច្បាស់ និងមានការថែទាំជាប្រចាំ
- ត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពការរក្សាទុកទិន្នន័យវីដេអូកាមេរ៉ាសុវត្ថិភាព
- ជូនដំណឹងដល់ថ្នាក់គ្រប់គ្រង និងមន្រ្តីទទួលបន្ទុកទាំងអស់ ចំពោះកាមេរ៉ាមិនដំណើរការ
- បម្រុងទុកកំណត់ត្រាអំពើឧក្រិដ្ឋកម្មទាំងអស់ និងរក្សាឯកសារផ្ទុកទាំងអស់សម្រាប់តម្រូវការបន្ថែម
- សម្របសម្រួលការកំណត់អត្តសញ្ញាណ ចាប់ខ្លួន និងកាត់ទោសជនល្មើសពាក់ព័ន្ធបទល្មើស និងសណ្តាប់ធ្នាប់សាធារណៈ
- ហៅរបាយការណ៍បញ្ជីវត្តមានសន្តិសុខប្រចាំថ្ងៃតាមវិទ្យុទាក់ទងដើម្បីប្រាកដថាទីកន្លែងការងារ អគារពាណិជ្ជកម្ម ការដ្ឋាន...មានសុវត្ថិភាព
- ទំនាក់ទំនង និងដោះស្រាយបញ្ហាទូរទៅ ជាមួយផ្នែកពាក់ព័ន្ធ
- រៀបចំរបាយការណ៍ និងអភិវឌ្ឍកែតម្រូវនូវចំនុចខ្វះខាត
- ភារកិច្ចផ្សេងៗទៀតពី ថ្នាក់លើ។
Job Requirements
លក្ខខណ្ឌតម្រូវ៖
- បញ្ចប់ការសិក្សាថ្នាក់ទី ១២ (ត្រឹមឆ្នាំទី ១ រឺបានព្យួរការសិក្សាថ្នាក់បរិញ្ញាបត្រកាន់តែប្រសើរ ជាពិសេសក្នុងជំនាញ IT)
- យ៉ាងតិច ២ឆ្នាំ បទពិសោធន៍ការងារត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព, បទពិសោធន៍ការងារសន្តិសុខ រឺបទពិសោធន៍ការងារផ្សេងៗ
- មានអាយុចាប់ពី ២២ឆ្នាំ ដល់ ៣០ឆ្នាំ
- សមត្ថភាពក្នុងការបំពេញការងារ និងដោះស្រាយបញ្ហាដែលកើតឡើង
- ការឆ្លើយតប និងការនិយាយស្តីក្នុងពេលបំពេញការងារ (សំឡេងលះល្អ)
- មានកម្រិតចំណេះដឹងទូទៅប្រសើរ
- ភាសាអង់គ្លេស (កម្រិតល្អ)
- កុំព្យូទ័រ Word, Excel, PowerPoint (កម្រិតប្រើការបានល្អ)
- អាចបត់បែនបានធ្វើការងារវេនថ្ងៃ និងវេនយប់
- ចេះត្រួតពិនិត្យ និងគ្រប់គ្រងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព
- មានស្មារតីការងារជាក្រុម
- តស៊ូ អត់ធ្មត់ ព្យាយាម សកម្មភាពរហ័សរហួន និងសកម្មលើការងារ
ម៉ោងបម្រើការងារ៖
- ធ្វើការ ១២ ម៉ោង ក្នុង ១ ថ្ងៃ សម្រាក ២ម៉ោង (មានពីរវេន ថ្ងៃ និងយប់)
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍៖
- ប្រាក់បៀវត្សរ៍អាចចរចាបាន
- ប្រាក់រង្វាន់វាយតម្លៃការងារប្រចាំឆ្នាំ
- ប្រាក់បន្ថែម ៣០ដុល្លារ សម្រាប់វេនយប់
- ប្រាក់បន្ថែមម៉ោង
- កាតតម្លើងប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ
- អាហារ ៣ ពេល និងកន្លែងស្នាក់នៅ ថ្លៃទឹក ភ្លើង
- ឯកសណ្ឋានអាវយឺត PH
- ឈប់សម្រាក ៤ ថ្ងៃ ក្នុង ១ខែ (ប្រើ Day Off)
- ដំណើរកម្សាន្តប្រចាំឆ្នាំ
How to Apply?
Interested candidates are requested to submit his/her CV via below information. Only shortlisted candidates will be contacted.
Contact: 098844544 | 012344092
Email: [email protected]
Location: Borey Peng Huoth, The Grand Star Platinum, National Highway 1, Sangkat Niroth ,Khan Chbar Ampov, Phnom Penh, Cambodia